ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់ អាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ ២០២២ ឬ 40th ASEANAPOL GOLF TOURNAMENT 2022 បានបញ្ចប់ដោយជោគជ័យជាមួយការលើកសរសើរពីមិត្តប្រទេសអាស៊ាន

Detail Top Banner

ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់ អាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ ២០២២ ឬ 40th ASEANAPOL GOLF TOURNAMENT 2022 ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសន្និសិទ អាស៊ានណាប៉ូលលើកទី៤០ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានការកោតសរសើរពីបណ្តាប្រទេសអាស៊ានថែមទៀតផង។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ តំណាង សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលនេះ នៅទីលានវឌ្ឍន:រីស៊ត រៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរ សន្និសិទ40th ASEANAPOL CONFERENCE 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជួយលើកកម្ពស់ផ្សព្វផ្សាយអំពីកីឡាវាយកូនគោលកម្ពុជា ទៅកាន់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន។


នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូបញ្ជាក់ទៀតថា ការប្រកួតនេះ គឺជាព្រឹត្តិការណ៍អមជាមួយ ដើម្បីបង្កើនបរិយាសកាសសប្បាយរីករាយ និងការរិតចំណងមិត្តភាព សាមគ្គីភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត រវាងថ្នាក់ដឹកនាំនគរបាលប្រទេសអាស៊ានទាំងអស់ ដើម្បីសហការគ្នាក្នុងការពង្រឹងសន្តិសុខក្នុងតំបន់។
ឯកឧត្តម បន្ថែមទៀតថា ចំពោះការប្រកួតបែងចែកជា២ក្រុម .ក្រុមទី១ ការប្រកួតសម្រាប់ថ្នាក់ដឹកនាំVIP ដោយកីឡាករវាយចេញពីទី ពណ៌ស ។ ក្រុមទី២ . ការប្រកួតសម្រាប់អ្នកតំណាងប្រទេសនីមួយៗដោយក្នុង១ប្រទេសមានកីឡាករ៤រូប ដោយការវាយចេញរបស់កីឡាករ គឺវាយចេញពីទី ពណ៌មាស ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ការជួបជុំក្នុងសន្និសិទ រយៈពេលខ្លីក៏ពិតមែន ប៉ុន្តែបានបង្កើតនូវភាពជឿជាក់ពីគ្នាទៅវិញទៅមក ក្នុងឆន្ទៈតែមួយ តាមរយ:លេងកីឡា ដើម្បីសុខភាព នឹងផ្សារភ្ជាប់មិត្តភាពឲ្យកាន់តែល្អបន្ថែមទៀត ក្នុងនាមជាមហាគ្រួសារអាស៊ាន។
នាយឧត្តមសេនី សន្តិបណ្ឌិត នេត សាវឿន មានជំនឿជឿជាក់ថា ការធ្វើដំណើរវិវត្តរបស់គណៈប្រតិភូទាំងអស់ និងនាំយកនូវការចងចាំ ដែលអាចចាត់ទុកថា ជាកម្រងអនុស្សាវរីយ៍ដែលពោពេញដោយភាពស្និតស្នាលមានអត្ថន័យជ្រាលជ្រៅមានគុណតម្លៃដ៏ឧត្តុងឧត្តម។


សម្រាប់លទ្ធផលនៃការប្រកួត ការប្រកួតឯកក្តជន Gross Score លេខ១ កម្ពុជា ឯកឧត្តម Sar Sithik លេខ២ ថៃ Komkrit SUKTHAI និងលេខ៣ ឥណ្តូនេស៊ី NURDANA។ លទ្ធផលការប្រកួតជាក្រុម ចំណាត់ថ្នាក់លេខ១ ក្រុមលេខ១កម្ពុជា ដែលមានកីឡាករ ១-ឯកឧត្តម ឧត្តមសេនីឯក សរ សិទ្ធិ ២- ឯកឧត្តម ឧត្តមសេនីឯក ស ថេត៣- លោក លី ហុង៤- លោក អ៊ីម រាហ៊ុល ក្រុមលេខ២ ក្រុមកីឡាករឥណ្ឌូនេស៊ី និងលេខ៣ ក្រុមកីឡាករថៃ ។ក្រុម កីឡាករ VIP កីឡាករដែលឈ្នះពិន្ទុសរុប ឬ(Gross score Winner)លេខ ១- ឧត្តមសេនីឯក ម៉ៅពៅលេខ២- ឧត្តមសេនីឯក សូ ខនបញ្ញារិទ្ធ លេខ៣- ឯកឧត្តម មួន សារ៉ន។ ១- កីឡាករថៃ General Police. VISANU PRASATTONGOSOTH , ចំណាត់ថ្នាក់លេខ២- ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចំណាត់ថ្នាក់៣- ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន៕


You might also like