អ្នកប្រដាល់គុនខ្មែរ ព្រឿង សុជាតិ ប្តេជ្ញានឹងពង្រឹងសមត្ថភាពបន្ថែមទៀត ក្រោយឈ្នះ ផាន់ សុផាត ទាំងប្រភិតប្រភើយ

Detail Top Banner

ព្រឿង សុជាតិ សិស្សគុនក្លិបប្រដាល់ប៉ែនកាក់គុនខ្មែរ អះអាងថា នឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបន្តដណ្តើមជ័យជំនះធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺ ក្នុងពិភពប្រដាល់គុនខ្មែរ បន្ទាប់ពីយកឈ្នះកីឡាករ ផាន់ សុផាត មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ទាំងពិន្ទុប្រភិតប្រផើយ ក្នុងកម្មវិធីប្រដាល់អន្តរជាតិខារ៉ាបាវដណ្តើមប្រាក់លាន ។

ព្រឿង សុជាតិ បានលើកឡើងថា ជ័យជំនះលើ ផាន់ សុផាត ពិតជាលំបាកណាស់ ព្រោះការវាយរបស់ សុផាត លឿនហើយថយធ្វើពិបាកតាមវាយយកពិន្ទុ ប៉ុន្តែដោយសារតែការប្តូរយុទ្ធសាស្រ្តទើបធ្វើឲ្យទទួលបានជ័យជំនះ ។ សិស្សគុនក្លិបប្រដាល់គុនខ្មែររូបនេះ ប្តេជ្ញាថា នឹងបង្កើនការហ្វឹកហាត់ទ្វេរដង ដើម្បីត្រៀមជួបជាមួយដៃគូខ្លាំងផ្សេងៗទៀត ជួយឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បី ។


សូមបញ្ជាក់ថា កម្មវិធីប្រដាល់អន្តរជាតិខារ៉ាបាវដណ្តើមប្រាក់លាន កាលពីចុងសប្តាហ៍ មាន២គូ ហឹម គឹមរៀង ប្រកួតចាញ់កីឡាករ ធន់ ស៊ីហេង ខណៈព្រឿង សុជាតិ ក្លិបប៉ែនកាក់គុនខ្មែរ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ឈ្នះកីឡាករ ផាន់ សុផាត មកពីក្លិបពុទ្ធសេរីវង្សពោធិ៍ជ័យ ដោយពិន្ទុ ទទួលបានប្រាក់មួយលានរៀលបន្ថែមពីលើតម្លៃខ្លួន ៕

You might also like