អបអរសាទរក្រុមកីឡាករនគរបាលជាតិកម្ពុជា ទទួលបានជ័យជំនះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល មិត្តភាព នគបាលថៃ និង កម្ពុជា លើកទី១ ឆ្នាំ២០២២ (FIRST THAI-CAMBODIAN TRADITIONAL TOURNAMENT 15 AUG 2022!)
ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកីឡាករកម្ពុជា ចំនួន២៤រូបចូលរួមព្រឹត្តិការណ៍កីឡាវាយកូនគោល ប្រពៃណី លើកទី១រវាងនគរបាលថៃ និងនគរបាលកម្ពុជា នៅ ទីលានវាយកូនហ្គោល CHATRIUM GOLF RESORT SOI DAO, ខេត្តចន្ទបូរី ព្រះរាជាណាចក្រថៃ (CHANBURI PROVINCE. )។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ការប្រកួតនេះបង្កើតឡើងក្នុងគោលបំណងផ្សារភ្ជាប់រិតចំណងមិត្តភាព សាមគ្គីភាពរវាងនគរបាលព្រះរាជាណាចក្រថៃ និងនគរបាលព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានគូសបញ្ជាក់ទៀតថា កម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី២ ដែលគ្រោងនឹងរៀបចំនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តម ស ថេត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងក្រុមកីឡាករថៃដែលបានរៀបចំទទួលស្វាគមន៏យ៉ាងកក់ក្តៅដល់កីឡាករកម្ពុជា អស់រយៈពេលបីថ្ងៃ ដែលបានញាំងឲ្យព្រឹត្តិការណ៍មួយនេះ ពោរពេញដោយអនុស្សាវរីយ៍ និងអត្ថន័យជាប្រវត្តិសាស្ត្រផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល មិត្តភាព នគបាលថៃ និងកម្ពុជា លើកទី១ ឆ្នាំ២០២២ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដឹកនាំកីឡាករ២៤រូប រីឯភាគីថៃដឹកនាំដោយ លោ ស៊ិតធិផុន គ្រុឌណាត (Sithiphon Krudnat) ប្រធានសហព័ន្ធកីឡាវាយកូនគោលប្រចាំខេត្ត CHANTHABURI ជាលទ្ធផល ក្រុមកីឡាករកម្ពុជាបានទទួលជ័យជំនះលើកីឡាករថៃ៕