ធន់ ស៊ីម៉ូវ ប្រាប់ថា ត្រៀមខ្លួនពេញសម្រាប់ការឡើងប្រកួតអន្តរជាតិ ចុងសប្តាហ៍នេះនៅសង្វៀន PNN

Detail Top Banner

បន្ទាប់ពីទទួលបានឱកាសពីរលើកកន្លងទៅ ធ្វើមិនសូវបានល្អ ដោយរងបរាជ័យទាំងពីរលើក បានធ្វើអោយធន់ ស៊ីម៉ូវ បង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពអោយកាន់តែខ្លាំង សម្រាប់ឱកាសជាលើកទី៣ ប្រកួតអន្តរជាតិ នៅសង្វៀនទូរទស្សន៍ PNN នាថ្ងៃអាទិត្រ ទី៧ ខែមករា ឆ្នាំ២០២៣ចុងសប្តាហ៍នេះ ។

ថ្លែងនៅកន្លែងហ្វឹកហាត់នៃក្លឹបកងយោទពលខេមរភូមិន្ទ ស្តាតចាស់ ធន់ ស៊ីម៉ូវ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលខ្លួនមានឈ្មោះឡើងប្រកួតអន្តរជាតិជាលើកទី៣ក្នុងអាជីព ដោយបង្ហាញការត្រៀមខ្លួនហ្វឹកហាត់២សប្តាហ៍ពេញលេញល្អហើយ មិនមានបញ្ហាសុខភាពអ្វីនោះទេ ។ សម្រាប់ជំនួបជាមួយកីឡាករថាខាងលើ ធន់ ស៊ីម៉ូវ បង្ហើបថា ជាឱកាសសម្រាប់ខ្លួនសាងកេរ្តិ៍ឈ្មោះលើវិថីគុនខ្មែរ ខណៈ២លើកកន្លងទៅរូបគេធ្វើមិនបានល្អ ។ សម្រាប់ជំនួបតទល់កីឡាករថៃ នាពេលខាងមុខ កូនសិស្សលោកធន់ សុភា បានដាក់ក្តីរំពឹងខ្ពស់ រហូតដល់៧០ ក្នុងការយកឈ្នះ ត្បិតមួយរយៈពេលដែលលឺថា មានឈ្មោះប្រកួតអន្តរជាតិម្តងទៀតបានធ្វើអោយខ្លួនបង្កើនការហ្វឹកហាត់ខ្លាំងជាងមុន ។

សូមជម្រាបថា ធន់ ស៊ីម៉ូវ ជាកូនសិស្សរបស់លោកធន់ សុភា ដែលកំពុងហ្វឹកហាត់នៅក្លឹបប្រដាល់ កងយុទ្ធពលខេមរភូមិន្ទ នឹងត្រូវជួបតតាំងជាមួយអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ កៅឡាន នុកខៅ ជាមួយគ្នានោះ ក៏មានការប្រកួតគូអន្តរជាតិ២គូផ្សេងទៀតរួមមាន ស៊ឹម ប៊ុន ត្រូវជួនជើងខ្លាំងមកអ៊ឺរ៉ុប ខុនស៊្ទែនទីន ខណៈគូឯកគឺជាការប៉ះគ្នារវាង យ៉េន ឌីណា ជួប ស៊ែនវីត ។ ក្នុងនោះដែរក៏មានការប្រកួតគូមិត្តភាពជាតិអម២គូផងដែរ គឺលី កូនហ៊ីង ប៉ះ រិន សំណាង និងខាំ ម៉ានី ប៉ះម៉ាលី អគ្គីនេត នៅសង្វៀនទូរទស្សន៍ PNN នាថ្ងៃអាទិត្រ ទី៧ ខែមករា ឆ្នាំ២០២៣សប្តាហ៍នេះ ។ដោយមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ PNN រួមជាមួយផេកផ្លូវការរបស់ PNN Sports ។ បងប្អូនអ្នកគាំទ្រក៏អាចអញ្ជើញចូលរួមទស្សនាផ្ទាល់ដោយសេរី នៅស្ទូឌីយោទូរទស្សន៍ PNN ដែលមានទីតាំងស្ថិតនៅជិតស្តាតមរតកតេជោ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

You might also like