ខេត្កណ្តាលធ្វើការចាប់ឆ្នោត ត្រៀមបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំខេត្ត ឆ្នាំ២០២៥

Detail Top Banner

ខេត្តកណ្តាល: នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៥ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានរៀបចំការប្រជុំផ្សព្វផ្សាយបទបញ្ជាបច្ចេកទេស ចាប់ឆ្នោតត្រៀមបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នៅតាមទីលានកីឡាផ្សេងៗក្នុងខេត្ត។

កិច្ចប្រជុំនេះដឹកនាំដោយលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា ដែលមានការចូលពីប្រតិភូកីឡាមកពីតាមបណ្តាលក្រុងស្រុក ជុំវិញខេត្តកណ្តាល ។ ការប្រកួតនេះគឺជាផ្នែកមួយនៃការជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាជាតិខាងមុខនេះ។ ការប្រកួតខាងលើរួមមានកីឡា ៣ ប្រភេទ៖ បាល់ទាត់ បាល់បោះ និងបាល់ទះ

ការប្រកួតកីឡាប្រចាំឆ្នាំដែលខេត្តកណ្តាលត្រៀមរៀបចំនេះ នឹងជួយអភិវឌ្ឍសមត្ថភាពកីឡាករថ្នាក់ខេត្ត ហើយជាជំហានសំខាន់មួយក្នុងការបង្កើតក្រុមប្រឹងប្រែងសម្រាប់ការប្រកួតកីឡាជាតិ និងអន្តរជាតិនាពេលអនាគត៕

You might also like