សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលខ្សែរំដងរ៉ាកែត៧៥០ដុំពីក្រុមហ៊ុន ADV Tennis Company

Detail Top Banner

ភ្នំពេញៈ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាព្រឹកថ្ងៃ ទី១២ ខែ កមរា ឆ្នាំ២០២១ ទទួលបានខ្សែ​រំដងរ៉ាកែត ចំនួន 750 ដុំដែលឧបត្ថម្ភដោយក្រុមហ៊ុន ADV Tennis Company សម្រាប់ចែកជូនកីឡាករកីឡាការិនីវាយកូនបាល់ ដើម្បីរំដងរ៉ាកែត។

 

លោក Lavie Sak តំណាងក្រុមហ៊ុន ADV Tennis Company បានបញ្ជាក់ថា ខ្សែរំដងរ៉ាកែតដែលក្រុមហ៊ុនបានផ្តល់ជូនសហព័ន្ធកីឡាវាយកូនបាល់នៅថ្ងៃនេះមានចំនួន៧៥០ដុំ ហើ​យ ខ្សែរំដងរ៉ាកែតទាំងអស់នេះ គឺក្រុមហ៊ុនឧបត្ថម្ភជូនសហព័ន្ធកីឡាវាយកូនបាល់ ដើម្បីផ្តល់ជូនក្រុមកីឡាករ កីឡាការិនីចំនួន៤ខេត្ត មានដូចជា រាជធានីភ្នំពេញ សៀមរាប កែប និងបាត់ដំបង។

តំណាងក្រុមហ៊ុនខាងលើ បន្ថែមទៀតថា មូលហេតុដែលក្រុមហ៊ុន ADV Tennis Company ធ្វើការឧបត្ថម្ភខ្សែរំដងរ៉ាកែតជូនសហព័ន្ធ គឺដោយសារតែក្រុមហ៊ុនចង់ចូលរួមចំណែកលើកស្ទួយអភិវឌ្ឍកីឡាវាយកូនបាល់នៅកម្ពុជា។

លោក ឧកញ៉ា ទេព រិទ្ធីវិទ្ធ ក្នុងនាមអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាតំណាងឲ្យកីឡាករកីឡាការិនី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ADV Tennis Company ដែលបានឧបត្ថម្ភខ្សែរំដងរ៉ាកែតជូនសហព័ន្ធ ដើម្បីចែកជូនកីឡាករ កីឡាការិនីប្រើប្រាស់សម្រាប់ការហ្វឹកហាត់និងប្រកួត។

លោក ឧកញ៉ា បានចាត់ទុកការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន ADV Tennis Companyជាការចូលរួមចំណែកជួយដល់សហព័ន្ធក្នុងកិច្ចការអភិវឌ្ឍស្របពេលដែលសហព័​ន្ធ​កំពុងតម្រូវការសម្ភារៈជាច្រើនសម្រាប់ជួយផ្គត់ផ្គងដល់កីឡាករកីឡាការិនីវាយកូនបាល់ទូទាំងប្រទេស។IMG_7747

                  កីឡាករកីឡាការិនីវាយកូនបាល់បានបង្ហាញអារម្មណ៌រីករាយនិងថ្លែងអំណរគុណលោក Lavie Sak តំណាងក្រុមហ៊ុន ADV Tennis Companyដែលបានយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភនូវសម្ភារៈខ្សែរំដងរ៉ាកែត ជួយឲ្យងាយស្រួលហ្វឹកហាត់ និងប្រកួត៕IMG_7745

You might also like