អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភ ឯកសណ្ឋានប្រជាការពារ ដល់មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារស្រុកចំនួន ២ ក្នុងខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានចាត់អោយមន្ត្រីក្រោមឱវាទ នាំយកឯកសណ្ឋានប្រជាការពារ ចែកដល់មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារភូមិ នៅក្នុងស្រុកចំនួន ២ ក្នុងខេត្តស្វាយរៀង គឺមានស្រុកស្វាយទាប និងស្រុករមាសហែក ។
កញ្ញាមាស តឿ នាយផ្នែកពិធីការ នៃការិយាល័យគ្រប់គ្រងកីឡាជំនាញ អង្គភាពកីឡាក្រសួងមហាផ្ទៃ តំណាងឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានឲ្យដឹងថា សម្លៀកបំពាក់ ឯកសណ្ឋានប្រជាការពារ ដែលក្រុមការងារបាននាំយកយកចែកជូននាពេលនេះ សរុបមាន អាវយឺតមានករ ៣២ កំប្លេរ, ស្បែកជើង ៣២ គូរ និងឯកសណ្ឋានប្រជាការពារ ៦៣ កំប្លេរ ប្រគល់ដល់ មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារភូមិ ចំនួន៥ ឃុំ គឺ ឃុំអណ្តូងពោធិ៍ ឃុំដូង ឃុំអង្គប្រស្រែ ឃុំគគីរសោម ឃុំគគីរសោម ។ កញ្ញាបញ្ជាក់បន្ថែមទៀតថា សកម្មភាពចែកជូននេះ មិនមែនជាលើកទី១ទេ គឺឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា តែងតែចាត់មន្ត្រីតំណាងនាំយកទៅចែកជូន គ្រប់កន្លែងដែលខ្វះខាត ក្នុងគោលបំណងលើកទឹកចិត្តដល់ មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារភូមិ ជាដើម ។
អង្គភាពកីឡានរគបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុន ហេង ទីព្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ឯកឧត្តម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងធ្វើការឧត្តមជាសម្ភារៈហ្វឹកហាត់ព្រមជាមួយថវិកាលើកទឹកចិត្តដល់កីឡាករការិនីដែលនៅក្រោមឱវាទកីឡានគរបាល់ជាតិកម្ពុជាជានិច្ច ពិសេស ឯកឧត្តម បណ្ឌិត តែងតែធ្វើបរិច្ចាគលើការងារមនុស្សធម៍ជួយដល់ការងារសង្គមជាច្រើន ហើយ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិត បានជួយជាអង្ករ មី ទឹកត្រីដល់បងប្អូនចំណាក់ស្រុក នៅភូម កំពង់ត្រាច ឃុំ កំពង់ត្រាច ស្រុក រមាសហែក ខេត្ត ស្វាយរៀងផងដែរ៕