តើកីឡាករ អូឡាំពិកទទួលបានប្រាក់ប៉ុន្មាន សម្រាប់ការឈ្នះមេដាយ ជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ?

Detail Top Banner

បើតាមការចុះផ្សាយរបស់សារព័ត៌បរទេស The Sun នៅក្នុងការប្រៀបធៀបគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិក របស់សហរដ្ឋអាមេរិក បានចំណាយ ប្រាក់ប្រហែល ២៧,០០០(ពីរម៉ឺនប្រាំពីរពាន់ផោន) សម្រាប់មេដាយមាស ១៦,០០០ (មួយម៉ឺនប្រាំមួយពាន់ផោន) សម្រាប់ប្រាក់ និង ១ម៉ឺន ផោនសម្រាប់សំរិទ្ធ។


ចំណែកអត្តពលិកម៉ាឡេស៊ីទទួលបាន ១៧,០០០ (មួយម៉ឺនប្រាំពីរពាន់ផោន) សម្រាប់សំរឹទ្ធ ៥២,៥០០(ប្រាំម៉ឺនពីរពាន់ប្រាំរយផោន) សម្រាប់ប្រាក់ និង ១៧៣,០០០ (ដប់ប្រាំពីរម៉ឺនបីពាន់ផោន) សម្រាប់មាស។
ទន្ទឹមនឹងនេះអត្តពលិកហុងកុងទទួលបាន ១១៥,០០០ (ដប់មួយម៉ឺនប្រាំពាន់ផោន)សម្រាប់សំរិទ្ធ ២៣០,០០០ (ម្ភៃបីម៉ឺនផោន)សម្រាប់ប្រាក់ និង ៤៦១,០០០ (សែសិបប្រាំមួយម៉ឺន មួយពាន់ផោន)សម្រាប់មាស ។


ចំណែកសិង្ហបុរីផ្តល់ប្រាក់ច្រើនបំផុតដោយទទួលបាន ២០៥.០០០ (ម្ភៃម៉ឺនប្រាំពាន់)ផោន សម្រាប់សំរិទ្ធ ២៦៦.០០០ ផោនសម្រាប់ប្រាក់និង ៥៣៣.០០០ ផោនសម្រាប់មាស។
ហើយក្នុងនោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងយកប្រាក់ ២,៨ ពាន់លានផោនពីសិទ្ធិទូរទស្សន៍។
ស្ថានីយទូរទស្សន៍អាមេរិក NBC តែមួយបានចំណាយប្រាក់ ៥.៥ កោដិផោនដើម្បីចាក់ផ្សាយអូឡាំពិករដូវក្តៅនិងរដូវរងាររហូតដល់ឆ្នាំ ២០៣២ ។

You might also like