Diogo Jota វ៉ាដាច់តារា Man Utd ក្លាយជាកីឡាករព័រទុយហ្គាល់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅអឺរ៉ុប ក្នុងរដូវកាលនេះ

Detail Top Banner

តារាឆ្នើមរបស់ក្លឹប LIVERPOOL កីឡាករ Diogo Jota សញ្ជាតិព័រទុយហ្គាល់ បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ នៅទូទាំងលីកកំពូលទាំងប្រាំរបស់អឺរ៉ុបក្នុងរដូវកាលនេះ។

កំណត់ត្រាថ្មីនេះបន្ទាប់ពីការជួយ Liverpool យកឈ្នះ Nottingham Forest វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពាន FA Cup ទើបធ្វើឲ្យគេមានគ្រាប់បាល់ដាច់ពីកីឡាករ Cristiano Ronaldo របស់ Manchester United ។Jota វ័យ 25 ឆ្នាំបានបង្ហាញទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ Liverpool ចាប់តាំងពីផ្ទេរពី Wolves ក្នុងតម្លៃ 40 លានផោនក្នុងឆ្នាំ 2020 ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះរកបាន១៣គ្រាប់ក្នុងយុទ្ធនាការដំបូង ក្រោមការដឹកនាំរបស់លោក Jurgen Klopp។
សូមបញ្ជាក់ថា Diogo Jota បានរកបាន១៩គ្រាប់គិតគ្រប់ការប្រកួតសម្រាប់រដូវកាលនេះ ខណៈ Ronaldo វ័យ 37 រកបានត្រឹម 18 គ្រាប់បណ្ណោះ៕

ប្រភព ៖ The Sun

You might also like