Bayern Munich ‘នឹងលក់ Robert Lewandowski ក្នុងតម្លៃ 33 លានផោននៅរដូវក្តៅនេះ’
បាល់ទាត់ ៖ BAYERN MUNICH នឹងអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Robert Lewandowski ចាកចេញក្នុងតម្លៃ 33 លានផោននៅរដូវក្តៅនេះ ខណៈ Manchester United និង Barcelona នឹងត្រូវប្រជែងគ្នាដើម្បីយកខ្សែប្រយុទ្ធរូបនេះ ។ កុងត្រារបស់ Lewandowski នឹងផុតកំណត់នៅចុងរដូវកាល 2022/2023 ។ ប៉ុន្តែការពិភាក្សារវាងកីឡាករវ័យ 33 ឆ្នាំ និង Bayern បានជួបបញ្ហាបន្ទាប់ពីការពិភាក្សាជាច្រើនខែ។
ខ្សែប្រយុទ្ធប៉ូឡូញត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការបន្តកិច្ចសន្យារយៈពេល 2 ឆ្នាំ និងប្រាក់ឈ្នួលដើម្បីបន្តនៅ Allianz Arena ប៉ុន្តែក្លិបយក្សនៅ Bavarian មានឆន្ទៈផ្តល់ឱ្យគាត់បន្តរយៈពេលមួយឆ្នាំ និងការកាត់ប្រាក់ខែប៉ុណ្ណោះ។
មូលហេតុចម្បងដែល Bayern ស្ទាក់ស្ទើរក្នុងការផ្តល់ឱ្យ Lewandowski បន្តកុងត្រារយៈពេល 2 ឆ្នាំទៀតគឺដោយសារតែបញ្ហាអាយុ ។ ជាធម្មតា Bayern មិនបន្តកុងត្រារបស់កីឡាករលើសពីមួយឆ្នាំនៅពេលដែលពួកគេឈានដល់អាយុ 30 ឆ្នាំ ហើយវាមិនខុសពី Lewandowski នោះទេ បើទោះបីជាគាត់ស៊ុតបាន 32 ដងក្នុង 30 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះក៏ដោយ។
ព័ត៌មាននៃការសម្រេចចិត្តរបស់ Bayern ក្នុងការដកកីឡាករ Lewandowski ទំនងជានឹងបង្កឱ្យមានសង្គ្រាមផ្ទេររវាងគូប្រជែងនៅអឺរ៉ុប Man United និង Barca ដែលមិនគិតអំពីអាយុរបស់កីឡាករជើងចាស់រូបនេះ៕
ប្រភព ៖ The Sun