កីឡាគុនខ្មែរ ប៊ុន សុធា ទោះបីរងការរិៈគន់ពីអ្នកគាំទ្រខ្លាំង តែនៅតែប្រកាន់ជំហរតស៊ូក្នុងអាជីពគុនខ្មែរ

Detail Top Banner

អ្នកប្រដាល់គុនខ្មែរ ប៊ុន សុធា ដែលកំពុងល្បីឈ្មោះខ្លាំងលើប្រភេទទម្ងន់៥៧គីឡូក្រាមនៅក្នុងប្រទេសកម្ពុជា បានបង្ហាញជំហរថា ខ្លួននៅតែតស៊ូក្រាញននៀលក្នុងជាជីពគុនខ្មែរ ដោយមិនព្រមបោះបង់ចោលឡើយ ទោះបីពេលខ្លះត្រូវរងសម្ពោធការរិះគន់ជេប្រមាថពីអ្នកគាំទ្រ ដោយសារតែកំហុសវាយថែមលើដៃគូប្រជែងរបស់ខ្លួន។
ប៊ុន សុធា អះអាងថា អាជីពអ្នកប្រដាល់គុនខ្មែរនេះ គេមិនបោះបង់ចោល ដោយសារតែការរិះគន់បន្តិចបន្តួចពីអ្នកគាំទ្រស្រលាញ់នោះឡើយ។ ដ្បិតអាជីពមួយនេះ បានជួយគេឲ្យមានជីវភាពធូធា និងទទួលបានក្របខណ្ឌជាមន្រ្តីកងយោធពលខេរៈភូមិន្ទថែមទៀតផង។


អ្នកប្រដាល់មានប្រភពចេញពីខេត្ត កំពង់ចាមរូបនេះ បញ្ជាក់ទៀតថា ទម្រាំគេឈរបានមកដល់ចំណុចជោគជ័យដូចបច្ចុប្បន្ននេះ គឺបានជំនះការលំបាកជាច្រើនជាច្រើន ក្នុងនោះមានទាំងកក្តាជីវភាព និង កាយសម្បទាមិនសមសួនសាកសមជាកីឡាករ។
ប៊ុន សុធា សូមណូមពរឲ្យអ្នកគាំទ្រគុនខ្មែរបន្តជួយគាំទ្ររូបគេបន្តទៀត ដ្បិតបច្ចុប្បន្ន កំហុសឆ្គងដែលតែងតែកើតមានពេលខ្លួនឡើងសង្វៀនគេបានខិតខំកែប្រែមិនឲ្យមានកើតមានជាកំហុសទៀតនោះទេ។

គួរបញ្ជាក់ថា កីឡាករប៊ុន សុធា មានអាយុ២៣ឆ្នាំ មានបងប្អូន៤នាក់ ជាកីឡាករគុនខ្មែរហ្វឹកហាត់នៅក្លិបប្រដាល់កងយោធពលខេរៈភូមិន្ទ បានចូលហ្វឹកហាត់នៅក្នុងឆ្នាំ២០១៣ គេធ្លាប់ដណ្តើមបានមេដាយមាស២គ្រឿងដណ្តើមបានពីជើងឯកថ្នាក់ជាតិ និងប្រាក់និងសំរិទ្ធចំនួ៥គ្រឿង និងខ្សែក្រវ៉ាត់ទាំងជើងឯកនិងជើងឯករង៣ខ្សែ ព្រមជាពានលេខ១និងលេខ២ ចំនួន៣ផងដែរ៕

You might also like