ខេត្តកណ្តាលដាក់កីឡាសក្តានុពលចំនួន២ប្រកួតអបអរសាទទិវាជ័យជំនះ៧មករា
ខេត្តកណ្តាលបានដាក់កីឡាសក្តានុពលប្រចាំខេត្តចំនួន២ឲ្យធ្វើការប្រកួតប្រជែង ដើម្បីអបអរសាទខួបអនុស្សរីយ៍លើកទី៤៣ ទិវាជ័យជំនះ៧មករា ១៩៧៩-២០២២ ដែលធ្វើការប្រកួតរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២២។
តាមការបញ្ជាក់ ពី លោក ចេង សំអ៊ុល ប្រធានមន្ទីរអបអរំកាយ និងកីឡា បានគូបញ្ជាក់ឲ្យដឹងថា ពានរង្វាន់៧មករា ដែលខេត្តកណ្តាលរៀបចំក្នុងឆ្នាំ២០២២នេះ មាន២ប្រភេទកីឡាសក្តានុពលប្រចាំខេត្ត ក្នុងនោះផ្នែកកីឡាបាល់ទាត់ចំនួន១៩ក្រុម និងផ្នែកកីឡាប៉េតង់មានចំនួន២២ក្រុមធ្វើការប្រកួតប្រជែងរហូតដល់ថ្ងៃទី១៣ទើបបញ្ចប់ការប្រកួតផ្លូវការ។
ប្រធាន មន្ទីរអប់រំយុវជន និងកីឡាខាងលើ អះអាងថា ពានរង្វាន់៧មករានេះ បានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាជ័យជំនះ៧មករា ដែលជាថ្ងៃជ័យជំនះដ៏ធំធេងក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានរំដោះប្រជាជនកម្ពុជាចេញពីរណ្តៅឈាម និងទឹកភ្នែក នឹង ដើម្បីផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់នៃរបបពិឃាតនេះបានយល់ដឹង កាន់តែច្បាស់នូវអនុស្សាវរីយ៍ដ៏ជូចត់ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវស្នាមអតីតកាលក្រោមរបបបនប្រល័យពូជសាសន៍ប៉ុលពត ដ៏ឃោឃៅយោងខ្នងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានគូបញ្ជាក់ថា អស់រយៈកាល៤២ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ៧មករា ១៩៧៩ .២០២២ ក្រោមការដឹងនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសដ៍ឆ្នើម និងក្រោមម្លប់នៃសន្តិភាព ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលធំៗជូនជាតិមាតុភូមិ ដែលមានអត្ថន័យធំធេង បំផុតចំពោះការរស់ឡើងវិញប្រកបដោយស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៃប្រទេសជាតិយើង។
ឯកឧត្តម អភិបាលបាន សង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាបានចងចាំជានិច្ចថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃជ័យជំនះ៧មករាក៏គ្មានថ្ងៃនេះដែរ។ដូច្នោះការប្រកួតនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ពិសេស យុវជន យុវនារី យើងមានឱកាសបានចូលរួម បានលេងកីឡា ដើម្បីទទួលបាននូវសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រុមមួយទៅក្រុមមួយទៀត កាន់តែមានភាពស្និតស្នាលក្រៃលែង។ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាល ក៏បានក្រើនរំលឹក ការិយាលល័យកីឡានៅតាមស្រុកនីមួយៗនៃខេត្តកណ្តាល យកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលកីឡានៅតាមបណ្តាស្រុកឲ្យរីកចំរើនទាំងកីឡាវ័យចាស់ និងយុវជន ព្រោះកីឡាជួយសុខភាព និងជួយឲ្យយុវជនឃ្លាតឆ្ងាយពីគ្រឿងញាន ធ្វើឲ្យបញ្ញាស្មារតីឆ្លាតវ៉ៃក្នុងការសិក្សា៕