បើកការប្រកួតប្រដាល់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ជាផ្លូវការ

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានបើកការប្រកួតជាផ្លូវការ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម តែម ម៉ឺន…

សហព័ន្ធកីឡាប៊ូល និប៉េតង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣…

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាប៊ូល និប៉េតង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…

អ្នកប្រដាល់គុនខ្មែរ យិន ឌីណា ចាញ់ក្រោមក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃការប្រកួតកីឡាប្រដាល់អន្តរជាតិ…

ភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាដែលជាម្ចាស់មេដាយមាស SEA GAME ប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំងថៃ Extra ដោយពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។…

អ្នកប្រដាល់គុនខ្មែរ ២ រូបផ្តួលក្រោមថ្វីជើងអ្នកប្រដាល់ថៃមុនត្រឹមទឹកទី៥ ការប្រកួតកីឡាប្រដាល់អន្តរជាតិ…

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរ២រូបសន្លប់ក្រោមកណ្ដាប់ដៃ និងថ្វីជើងរបស់អ្នកប្រដាល់ថៃបន្ទាប់ពី មុនទឹកទី៥ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស…

ក្រុមបាល់ទាត់ទាំង៣៤ នឹងធ្វើការប្រកួតគ្នារយៈពេលជាង២ខែ ប្រជែងយកពាន…

ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ មាន ក្រុមចូលរួមកើនឡើង៣ក្រុមបើធៀបនឹងឆ្នាំមុន ខណៈឆ្នាំនេះមានក្រុមចូលរួមរហូតដល់៣៤ ដែលនឹងត្រូវធ្វើការប្រជែងគ្នារយៈពេលជាង២ ខែ គឺចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា…

កីឡាទាំងពីរប្រភេទ ដែលខេត្តកណ្តាលរៀបចំ អបអរសាទរទិវាជ័យជម្នះ ៧ មករា ចាប់ផ្តើមប្រកួតព្រឹកមិញ

ខេត្តកណ្តាល ៖ ការប្រកួតកីឡាប៉េតង់ និងការប្រកួតបាល់ទាត់ ដែលមន្ទីអប់រំយុវជន និងកីឡាខេត្តកណ្តាល បានរៀបចំដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤…

ការប្រកួតជើងឯកវ៉ូវីណាមថ្នាក់ជាតិ ឆ្នាំនេះចំរាញ់បានយុវជនខ្លាំងៗច្រើន ត្រៀមសម្រាប់ការប្រកួតសិស្សអាស៊ាន…

(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំរាញ់បានយុវជនខ្លាំងៗជាច្រើន…

ពិធីករប្រដាល់ដ៏ល្បីឈ្មោះមួយរូប ចេញមុខបដិសេធ ក្រោយឃើញម្ចាស់សង្វៀនមួយ…

ប្រដាល់ ៖ បន្ទាប់ពីមើលឃើញភាពប្រគាប់ប្រសើចំពោះការរៀបចំរបស់ម្ចាស់សង្វៀនគុនខ្មែរនាពេលបច្ចុប្បន្នមួយចំនួន ដែលរៀបចំការប្រកួត នឹងបង្កើតខ្សែក្រវ៉ាត់ខ្លួនឯង ដោយគ្មានការ ទទួលស្គាល់ពីស្ថាប័នអន្តរជាតិអ្វីនោះទេ ប៉ុន្តែដាក់ឈ្មោះខ្សែក្រវ៉ាត់នោះ…

ធន់ ស៊ីម៉ូវ ប្រាប់ថា ត្រៀមខ្លួនពេញសម្រាប់ការឡើងប្រកួតអន្តរជាតិ ចុងសប្តាហ៍នេះនៅសង្វៀន PNN

បន្ទាប់ពីទទួលបានឱកាសពីរលើកកន្លងទៅ ធ្វើមិនសូវបានល្អ ដោយរងបរាជ័យទាំងពីរលើក បានធ្វើអោយធន់ ស៊ីម៉ូវ បង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពអោយកាន់តែខ្លាំង សម្រាប់ឱកាសជាលើកទី៣ ប្រកួតអន្តរជាតិ នៅសង្វៀនទូរទស្សន៍ PNN…

ខេត្តកណ្ដាលត្រៀមរៀបចំ២ប្រភេទកីឡា អបអរសាទរទិវាជ័យជម្នះ ៧ មករា

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាបច្ចេកទេស នឹងការចាប់ឆ្នោត ចែកពូលលើពីប្រភេទកីឡា ដោយមានការចូលរួមពីតំណាងក្រុមប្រតិភូកីឡា ដែលត្រៀមចូលរួមប្រកួត អបអរសាទរទិវាជ័យជម្នះ ៧ មករា…