Tyson Fury នឹងបន្តអាជីពប្រដាល់ ហើយមិនចូលនិវត្តន៍ទេ
ប្រដាល់ ៖ អ្នកប្រយុទ្ធទម្ងន់ធ្ងន់ TYSON FURY បានប្រាប់ WBC ថាខ្លួននឹងប្រយុទ្ធម្តងទៀត ហើយមិនចូលនិវត្តន៍ទេ ។ ស្តេចប្រដាល់ Gypsy បានព្យួរស្រោមដៃបន្ទាប់ពីទទួលបានជ័យជំនះលើ Dillian Whyte ក្នុងខែមេសា មុនពេលចូលនិវត្តន៍ម្តងទៀតនៅថ្ងៃខួបកំណើតទី៣៤ ។
ការប្រកាស “ចូលនិវត្តន៍” លើកទីពីររបស់ Fury បានឃើញគាត់ដកតំណែងទម្ងន់ធ្ងន់របស់ទស្សនាវដ្តី Ring – ប៉ុន្តែ WBC បានជ្រើសរើសផ្តល់ពេលវេលាឱ្យគាត់បន្ថែមទៀត។
ថ្ងៃផុតកំណត់របស់ពួកគេសម្រាប់ការប្រកួតដំបូងឡើយនៅថ្ងៃនេះ ប៉ុន្តែវាត្រូវបានពន្យារពេលដល់ថ្ងៃសុក្រទី២ ខែកញ្ញា បន្ទាប់ពីមរណភាពដ៏សោកសៅបងប្អូនជីដូនមួយរបស់ Fury គឺ Rico Burton ។
ប្រធាន WBC លោក Mauricio Sulaiman បានសរសេរថា ” @WBCBoxing ទទួលស្គាល់សោកនាដកម្មដែលបានកើតឡើងនៅក្នុងគ្រួសារ Fury និងចំពោះភាពសោកសៅរបស់ពួកគេបានសម្រេចចិត្តពន្យារពេលមួយសប្តាហ៍រហូតដល់ថ្ងៃសុក្រទី២ ខែកញ្ញា ការសម្រេចចិត្តជាផ្លូវការរបស់ @Tyson_Fury ទាក់ទងនឹងឋានៈរបស់គាត់ជាទម្ងន់ធ្ងន់” ។
យោងតាម Sky Sports Fury បានប្រាប់កូនក្រុមរបស់គាត់រួចហើយ ឱ្យបញ្ជូនសារទៅកាន់ WBC ថាគាត់នឹងប្រយុទ្ធម្តងទៀត។Gypsy King ត្រូវបានគេរំពឹងថានឹងកំណត់គោលដៅនៃការប្រកួត ទម្ងន់ធ្ងន់ជាមួយ Oleksandr Usyk ។
Usyk ដែលបានយកឈ្នះ Anthony Joshua បានសារភាពកាលពីចុងសប្តាហ៍មុនថា Fury គឺជាគូរប្រកួតតែម្នាក់គត់ដែលគាត់ចង់បាន៕
ប្រភព ៖ The Sun
សម្រួលអត្ថបទ ៖ គោព្រៃ