Djokovic ក្លាយជាជើងឯកពានរង្វាន់ Australian Open 2021

Detail Top Banner

កីឡាករវាយកូនបាល់ Novack Djokovic បានយកឈ្នះគូប្រជែង Daniil Medvedev មកពីរុស្ស៊ី នៅវគ្គផ្តាច់ព្រ័ត្រគ្រងតំណែងជើងឯកពានរង្វាន់ Australian Open 2021 ដែលបានធ្វើឡើងនៅទីក្រុង Melbourne នារាត្រីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។ អ្នកវាយកូនបាល់ Djokovic ដែលឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោក បានយកឈ្នះទៅលើ Medvedev ទាំង ៣សិតដោយលទ្ធផល ៧-៥ ៦-២ និង ៦-២ ទទួលបានពានកម្រិត Grand Slam ជាលើកទី១៨ តាមពីក្រោយកីឡាករជើងខ្លាំង ២រូប Roger Federer និង Rafael Nadal ដែលឈ្នះពាននេះបានច្រើនជាងគេ ។

តែយ៉ាងណា កីឡាករអន្តរជាតិសែប៊ី វ័យ ៣៣ឆ្នាំ Djokovic មិនទាន់ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រណាមួយឡើយនៅទីលាន Melbourne Park នៃប្រទេសអូស្រ្តាលី បូករួមទាំងជ័យជំនះលើកីឡាករឈរនៅលំដាប់លេខ៤ ពិភពលោក Medvedev ផងដែរ៕

You might also like