ក្រុមជម្រើសជាតិអង់គ្លេស នឹងអវត្តមានខ្សែការពារ សំខាន់ម្នាក់សម្រាប់ប្រកួត Euro ឆ្នាំ ២០២០
ខ្សែការពារអង់គ្លេស Trent Alexander-Arnold ត្រូវបានអវត្តមានពីការប្រកួត Euro ឆ្នាំ ២០២០ ដោយសារបញ្ហារបួសភ្លៅ ។ ខ្សែការពារស្តាំរបស់ក្រុមហង្សក្រហម Liverpool បានរងរបួសនៅដំណាក់កាលចុងក្រោយ នៃការប្រកួតមិត្តភាពកាលពីថ្ងៃពុធ ទល់នឹងអូទ្រីស ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រូវសម្រាក់ប្រហែល ៦ សប្តាហ៍ទើបអាចវិលត្រឡប់ទៅកាន់ក្លឹប វិញដើម្បីហ្វឹកហាត់។
ការដាក់បញ្ចូលកីឡាករ Alexander-Arnold ក្នុងនាមជាខ្សែការពារស្តាំម្នាក់ក្នុងចំណោមបួននាក់គឺជាចំណុចដ៏សំខាន់មួយនៅពេលដែលលោក Southgate បានដាក់ឈ្មោះក្រុមរបស់គាត់កាលពីសប្តាហ៍មុនដោយកីឡាកររបស់ Liverpool រូបនេះនឹងត្រូវខកខាន ។
សូមបញ្ជាក់ថា ការប្រកួតលើកដំបូងរបស់អង់គ្លេសនៅយូរ៉ូ ២០២០ គឺត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ Croatia ដែលជាក្រុមជើងឯក World Cup ២០១៨ នៅឯកីឡដ្ឋាន Wembley នាថ្ងៃអាទិត្យទី ១៣ ខែមិថុនា៕
ប្រភព : BBC Sport