ខ្សែបម្រើស្លាប Raphinha រកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិជួយ Brazil យកឈ្នះ Uruguay ៤-១ នៃវគ្គជម្រុះ World Cup កាលពីយប់មិញ
ខ្សែបម្រើស្លាប Raphinha របស់ក្រុម Leeds United បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិជួយ Brazil យកឈ្នះ Uruguay ៤-១ នៃវគ្គជម្រុះ World Cup កាលពីយប់មិញ ។
គ្រាប់បាល់ពីរគ្រាប់របស់ Raphinha នៅនាទី១៨ , នាទី៥៨ បន្ទាប់ពីការគ្រាប់បាល់បើកឆាករបស់ Neymar នៅនាទី១០ និងគ្រាប់បាល់ចុងម៉ោងរបស់ Gabriel នៅនាទី៨៣ ខណៈ១គ្រាប់របស់ Uruguay រកបានដោយ Luis Suarez នៅនាទី៧៧ ។
រីឯ៤ប្រកួតផ្សេងទៀត Argentina ១-០ Peru , Chile ៣-០ Venezuela , Bolovia ៤-០ Paraguay , និង Colombia ០-០ Ecuador ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ Brazil កំពុងស្ថិតនៅកំពូលតារាងនៃវគ្គជម្រុះ World Cup ដោយឆ្លងកាត់១១ប្រកួត ឈ្នះ១០ ស្មើ១ មាន៣១ពិន្ទុ លេខ២ក្រុម Argentina ឆ្លងកាត់១១ប្រកួត ឈ្នះ៧ ស្មើ៤ មាន២៥ពិន្ទុ និងលេខ៣ក្រុម Ecuador ឆ្លងកាត់១២ប្រកួត ឈ្នះ៥ ស្មើ២ ចាញ់៥ មាន១៧ពិន្ទុ ៕