អ្នកវាយកូនបាល់ Andy Murray ធ្លាក់ចេញក្នុងជុំទី២ ក្រោយចាញ់ Diego Schwartzman នៅព្រឹត្តិការណ៍ European Open
កីឡាករវាយកូនបាល់ Andy Murray របស់ចក្រភពអង់គ្លេស បានធ្លាក់ចេញក្នុងជុំទី២ នៃព្រឹត្តិការណ៍ European Open នៅទីក្រុង Antwerp ដោយកីឡាករលេខ 14 ពិភពលោក Diego Schwartzman។
កីឡាករអាហ្សង់ទីនវ័យ 29 ឆ្នាំ បានឈ្នះការប្រយុទ្ធដ៏តឹងតែង លើកទីពីរដោយលទ្ធផល 6-4 7-6 (8-6) ។
កីឡាករអាហ្សង់ទីន Schwartzman ដែលធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Antwerp ក្នុងឆ្នាំ 2016 និង 2017 បាននិយាយថា “វាពិតជារីករាយក្នុងការលេងជាមួយ Murray ” ។
“ខ្ញុំគោរពគាត់ ព្រោះនៅពេលខ្ញុំធំឡើងលេងកីឡាវាយកូនបាល់ ខ្ញុំបានមើល Roger Federer, Rafael Nadal, Andy Murray និង Novak Djokovic ហើយឥឡូវនេះ ការលេងជាមួយគាត់គឺជាសេចក្តីរីករាយសម្រាប់ខ្ញុំ”។
សូមរំលឹកថា Murray បានយកឈ្នះ Frances Tiafoe ក្នុងការប្រកួតជុំទីមួយដ៏គួរឱ្យរំភើប មុនពេលចាញ់ Schwartzman នៅជុំទីពីរនេះ ។ Murray ក៏ជាម្ចាស់ជើងឯកព្រឹត្តិការណ៍ European Open កាលឆ្នាំ 2019 ផងដែល៕
ប្រភព ៖ BBC Sport