Manchester United បណ្តេញអ្នកចាត់ការចេញពីតំណែង ខណៈ Chelsea បន្តឈរកំពូលតារាង Premier League

Detail Top Banner

ក្រុមបិសាចក្រហម Manchester United បានបណ្តេញអ្នកចាត់ការ Ole Gunnar Solskjaer បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៤-១ នៅ Premier League កាលពីថ្ងៃសៅរ៍នៅទឹកដីក្រុម Watford ។

Chelsea បានបន្តឈរនៅលើកំពូលតារាងជាមួយនឹងជ័យជម្នះ ៣-០ នៅទឹកដីក្រុម Leicester ខណៈដែល Manchester City បានឈ្នះម្ចាស់ផ្ទះ Everton ៣-០ ដូចគ្នា ។
ចំណែក៨ប្រកួតផ្សេងទៀតក្រុម Liverpool បានយកឈ្នះ Arsenal ៤-០ នៅកីឡដ្ឋាន Anfield ហើយការប្រកួតដំបូងរបស់លោក Steven Gerrard ក្នុងនាមជាអ្នកចាត់ការ Aston Villa បានបញ្ចប់ជាមួយនឹងជ័យជម្នះ 2-0 លើក្រុម Brighton ។ Norwich City បានវាយបកយកឈ្នះ Southampton 2-1 ក្នុងការដឹកប្រកួតដំបូងរបស់ Dean Smith ខណៈដែលការដឹកនាំរបស់ Eddie Howe នៅ Newcastle បានចាប់ផ្តើមជាមួយនឹងលទ្ធផលស្មើ 3-3 ទល់នឹង Brentford ។
ចំណែកឯ Burnley ស្មើ 3-3 ជាមួយ Crystal Palace, Wolves ឈ្នះ 1-0 ទល់នឹង West Ham រីឯ Tottenham បានយកឈ្នះ Leeds 2-1 ។ សូមបញ្ជាក់ថា ក្រុមតោខៀវ Chelsea បន្តឈរកំពូលតារាង ខណៈ មេឃខៀវ Manchester City ស្ថិតនៅលេខ២ រីឯហង្សក្រហម Liverpool ស្ថិតនៅលេខ៣ ក្នុងតារាង Premier League ៕

ប្រភព ៖ BBC Sport

You might also like