Southampton បានយកឈ្នះ Brentford ឡើងទៅលេខ ១១ ក្នុងតារាង Premier League
ក្រុម Southampton បានយកឈ្នះ Brentford ក្នុងលទ្ធផល ៤ទល់នឹង១ កាលពីយប់មិញឡើងទៅឈរនៅលេខ១១ ក្នុងតារាង Premier League ។ កីឡាករ Jan Bednarek បានជួយឱ្យម្ចាស់ផ្ទះនាំមុខមុន នៅនៅនាទី៥ ខណៈ Vitaly Janelt រកគ្រាប់បាល់តាមស្មើវិញ នៅនាទី២៣ ប៉ុន្តែ Alvaro Fernandez បានធ្វើអោយចូលទីខ្លួនឯងនៅនាទី៣៧ នឹងការបន្ថែមគ្រាប់ទី៣របស់ Armando Broja នៅនាទី៤៩ មុនពេលកីឡាករបម្រុង Che Adams បំប៉ោងសំណាញ់ទីគ្រាប់ទី៤ ជួយអោយ Southampton បញ្ចប់ការប្រកួតក្នុងលទ្ធផល ៤ទល់នឹង១ ។
សូមបញ្ជាក់ថា សម្រាប់ជ័យជំនះនេះបានជួយអោយ Southampton ស្ថិតនៅលេខរៀងទី១១ក្នុងតារាង Premier League ខណៈមេឃខៀវ Man City ស្ថិតនៅកំពូលតារាង និងតោខៀវ Chelsea ស្ថិតនៅលេខ២ ។បន្ទាប់ពីប្រកួតនេះ Southampton នឹងត្រូវធ្វើដំណើរទៅលេខផ្ទះ Wolves នៅថ្ងៃទី១៥ ខែមករានេះផងដែរ៕