ក្លឹប Newcastle និង Everton កំពុងចង់បានខ្សែប្រយុទ្ធកុងត្រាម្នាក់ របស់ Bayern Munich
ក្លឹប Newcastle និង Everton កំពុងចង់បានខ្សែប្រយុទ្ធកុងត្រាម្នាក់ របស់ Bayern Munich គឺ Thomas Muller ក្រោយអ្នកតំណាងរបស់ក្លិប ពុំទាន់ទាក់ទងស្នើកុងត្រាថ្មី ធ្វើឲ្យក្លិប២ នៅអង់គ្លេស កំពុងចង់ទិញកីឡាករសញ្ជាតិអាល្លីម៉ងរូបនេះ ដោយនៅសល់កុងត្រានៅឆ្នាំ២០២៣ខាងមុខនេះ ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះ នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរកបាន៩គ្រាប់ និងបញ្ជូនបាល់២០គ្រាប់ ។ តែក្លឹប Bayern Munich កំពុងចរចាបន្តកុងត្រាថ្មីជាមួយ Manuel Neuer និង Robert Lewandowski ទើបធ្វើអោយ Muller នៅស្រពេចស្រពិលណាស់ ។
សួមបញ្ជាក់ថា កីឡាករ Thomas Muller បានលេងឲ្យ Bayern Munich តាំងពីយុវជន ក្នុងឆ្នាំ២០០០ ហើយឆ្នាំ២០០៨ ឡើងលេងឈុតធំ ដោយបង្ហាញខ្លួនបាន៤០៣ប្រកួត ៕