Tottenham ដាក់តម្លៃខ្លួនជាង ២០ លានផោនសម្រាប់ Steven Bergwijn ដែលចង់ចាកចេញ

Detail Top Banner

បាល់ទាត់ ៖ Tottenham ដាក់តម្លៃខ្លួនជាង ២០ លានផោនលើខ្សែប្រយុទ្ធ Steven Bergwijn ខណៈដែរ Ajax បង្ហាញការចាប់អារម្មណ៍លើកីឡាករហូឡង់នេះ ។ Ajax កំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មី ដោយបានយល់ព្រមលក់ Sebastien Haller ទៅឱ្យ Borussia Dortmund ក្នុងតម្លៃប្រហែល ៣០លានផោន ។ ចំនួនទឹកប្រាក់នេះនឹងអនុញ្ញាតឱ្យពួកគេ អាចនាំយកតារា Spurs នៅរដូវក្តៅនេះ ។


Bergwijn មិនទទួលបានចំណាត់ថ្នាក់ក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Antonio Conte ចាប់តាំងពីការមកដល់របស់អតីតអ្នកចាត់ការ Inter Milan និង Chelsea កាលពីឆ្នាំមុន ។ Spurs ទំនងជានឹងបាត់បង់កីឡាករអន្តរជាតិហូឡង់ ដែលជាអ្នកចុះហត្ថលេខាដំបូងរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករាឆ្នាំ ២០២០ ក្នុងតម្លៃ ២៧ លានផោន៕


ប្រភព ៖ Daily Mail

You might also like