CHELSEA សំលឹងឃើញតារាឆ្នើមរបស់បិសាចក្រហម ម្នាក់នេះមកជំនួសតំបន់ប្រយុទ្ធ
ក្រុម CHELSEA អាចចាប់ផ្តើមរដូវកាល 2022/23 ដ៏អស្ចារ្យជាមួយនឹង Cristiano Ronaldo នៅ Stamford Bridge ។
របាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានលេចឡើងកាលពីថ្ងៃសៅរ៍ថា ភ្នាក់ងាររបស់តារាឆ្នើមព័រទុយហ្គាល់លោក Jorge Mendes បានជួបជាមួយម្ចាស់ក្លឹបតោខៀវថ្មី Todd Boehly កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ នៅរដូវក្តៅនេះ។ ខណៈ Ronaldo ត្រូវបានគេគិតថា កំពុងសប្បាយរីករាយក្នុងការស្នាក់នៅ Manchester United ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។
តែទោះជាយ៉ាងនេះក្តី ក៏អនាគត់ Ronaldo ជាមួយបិសាចក្រហមនៅតែមិនច្បាស់លាស់ ជាមួយហ្នឹងទំនាក់ទំនងផ្សាភ្ជាប់ទៅកាន់ Chelsea ។
អតីតកីឡាករ Real Madrid និង Juventus អាចក្លាយជាគោលដៅសំខាន់របស់តោខៀវ ស្របពេលមានការចាកចេញនាពេលថ្មីៗនេះរបស់ Romelu Lukaku ត្រលប់ទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រភព ៖ The Sun