Memphis Depay អាចនឹងចាកចេញពី Barcelonaបន្ទាប់ពីការមកដល់របស់អ្នកប្រយុទ្ធចំណូលថ្មី
បាល់ទាត់ ៖ បើតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃទី៣ ខែសីហានេះបានឱ្យដឹងថា មេធាវីតំណាងឱ្យ Memphis Depay កំពុងចរចាជាមួយក្លឹប ជុំវិញការបញ្ចប់កិច្ចសន្យាជាមួយ Barcelona ។ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ត្រូវបានគ្រូបង្វឹក Barca លោក Xavi ប្រាប់ថា រូបគេលើសតម្រូវការ ហើយអាចចាកចេញបាន។
Depay វ័យ ២៨ ឆ្នាំអាចមានកិច្ចព្រមព្រៀង នៅក្លឹបយក្ស LaLiga ដែលធ្វើឱ្យគេក្លាយជាកីឡាករគ្មានតម្លៃខ្លួន ។ អ្នកកាសែត Fabrizio Romano អះអាងថា ដើម្បីបង់ផ្តាច់កុងត្រាបច្ចុប្បន្នរបស់គាត់ វានឹងត្រូវចំណាយអស់ ១៦លានផោន។ Barca មិនចង់ចំណាយប្រាក់ច្រើន ដូច្នេះមេធាវីរបស់ Depay កំពុងព្យាយាមធ្វើការលើកិច្ចព្រមព្រៀងមួយ។
អតីតកីឡាករ Lyon និង Manchester United ត្រូវបានបង្ខំឱ្យចាកចេញ ពី Nou Camp ជាបន្ទាន់ ប៉ុន្តែការរំពឹងទុកបង្ហាញថារូបគេគ្រាន់តែចង់ផ្លាស់ទៅក្រុមកំពូលផ្សេងទៀត។ខណៈដែលក្លឹប Tottenham, Sevilla និង Juventus ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ។
សូមរំលឹកថា Depay បានចុះហត្ថលេខាជាមួយក្លឹបយក្ស LaLiga កាលពីរដូវក្តៅមុនក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ ហើយបានបង្ហាញខ្លួនជាប្រចាំសម្រាប់ក្រុមដំបូងកាលពីរដូវកាលមុន។ Depay លេងបាន ៣៧ ដងក្នុងការប្រកួតទាំងអស់ដែលស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ ប៉ុន្តែឥឡូវនេះមិនត្រូវបានក្លឹបចាប់អារម្មណ៍ទៀតនោះទេ បន្ទាប់ពីការមកដល់របស់អ្នកប្រយុទ្ធថ្មីដូចជា Robert Lewandowski និង Raphinha ៕
ប្រភព ៖ The Sun