Thierry Henry គឺជាកីឡាករឆ្នើមបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ Premier League
បាល់ទាត់ ៖ វីរបុរសក្រុម Arsenal លោក Thierry Henry ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុតមិនធ្លាប់មានរបស់ Premier League បន្ទាប់ពីការស្ទង់មតិមួយត្រូវបានធ្វើឡើង ដោយទទួលបានអ្នកគាំទ្រជាង ១០០០ នាក់បានចូលរួម។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយ YouGov សម្រាប់ Betfair នៅមុនខួបលើកទី៣០ នៃក្របខ័ណ្ឌ Premier League ។
Henry បានឡើងឈរលើកំពូលតារាងបន្ទាប់ពីបានយកឈ្នះកីឡាករ Cristiano Ronaldo, Alan Shearer និង Eric Cantona។ យោងតាមការរកឃើញ ១៥% នៃអ្នកគាំទ្របាល់ទាត់បាននិយាយថា Henry គឺជាកីឡាករល្អបំផុតមិនធ្លាប់មានសម្រាប់ការប្រកួត។
សូមរំលឹកផងដែលថា កំឡុងពេលប្រកួតចំនួនពីរនៅភាគខាងជើងទីក្រុងឡុងដ៍ Henry បានបង្ហាញខ្លួនសរុបចំនួន ៣៧៧លើកសម្រាប់ក្លឹបនៅទូទាំងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ២២៨ ដង ហើយបានក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Arsenal ។
បុរសសញ្ជាតិបារាំងរូបនេះក៏ជាផ្នែកមួយនៃក្រុម ‘Invincibles’ អំឡុងពេលនៃរដូវកាល ០៣/០៤ ។ខ្សែប្រយុទ្ធរូបនេះបានឈ្នះពាន Premier League ពីរដង FA Cup ពីរដង FA Community Shields ពីរដង និងបានជាប់ចំណាត់ថ្នាក់នៅ Champions League ឆ្នាំ ២០០៦។ ហ្នឹងបានបន្តលេងឱ្យក្លឹបយក្សរបស់អេស្ប៉ាញ La Liga Barcelona និងក្លឹប MLS New York Red Bulls មុនពេលបញ្ចប់អាជីពជាកីឡាករក្នុងឆ្នាំ ២០១៤ ។ អាជីព ដែលធ្វើឲ្យ Henry ទទួលបានការកោតសរសើរយ៉ាងខ្លាំង នាពេលបច្ចុប្បន្នគឺជាជំនួយការអ្នកចាត់ការក្រុមជម្រើសជាតិបែលហ្ស៊ិក។
នេះគឺជាបញ្ជីឈ្មោះកីឡាករឆ្នើមបំផុតទាំង 20 នៅ Premier League ដែលត្រូវបានបោះឆ្នោតដោយអ្នកគាំទ្របាល់ទាត់៖
1. Thierry Henry
2. Cristiano Ronaldo
3. Alan Shearer
4. Eric Cantona
5. Steven Gerrard
6. Dennis Bergkamp
7. Mohamed Salah
8. Kevin De Bruyne
9. Ryan Giggs
10. Sergio Aguero
11. Frank Lampard
12. Peter Schmeichel
13. Paul Scholes
14. Wayne Rooney
15. Roy Keane
16. Didier Drogba
17. Patrick Viera
18. Vincent Kompany
19. Petr Cech
20. Rio Ferdinand
ប្រភព ៖ SPORTbible