Lionel Messi ឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២០ ជាលើកទី៧
ទីបំផុតពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោក Ballon d’Or សម្រាប់ឆ្នាំ២០២១នេះ បានរកឃើញហើយគឺកីឡាករអាហ្សង់ទីន Lionel Messi និងក៏ជាពានលើកទី៧ក្នុងអាជីពផងដែរ។
រហូតមកដល់ពេលនេះចាប់តាំងតែពីពានរង្វាន់កីឡាករដ៏ធំបំផុតមួយនេះត្រូវបានបង្កើតឡើងមកកីឡាករយ៉ាងហោចណាស់ ១០នាក់ហើយដែលអាចលើកពាននេះយ៉ាងហោចណាស់ម្តងក្នុងមួយនាក់ប៉ុន្តែ Lionel Messi គឺជាកំពូលកីឡាករដែលឈរនៅលំដាប់លើគេលើកពាននេះបានច្រើនជាងគេដល់ទៅ៧លើកខណៈដែល CR7 ឈរនៅលំដាប់លេខ ២លើកពាននេះបាន៥ដង។
ក្រៅពីនោះយើងអាចមើលឃើញអតីតកីឡាករអតីតកាលផ្សេងទៀតបានត្រឹមលើកពាននេះ៣ដងប៉ុណ្ណោះដូចជាអតីតកិឡាករ Johan Cruff,Marco Van BastenនិងកីឡាករMichel Platini៕