កីឡាការិនី Ellen White ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាង ខណៈក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះ Latvia 20-0 ក្នុងវគ្គជម្រុះ FIFA Women’s World Cup

Detail Top Banner

កីឡាការិនី Ellen White បានបំបែកកំណត់ត្រាក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាគេសម្រាប់ជម្រើសជាតិអង់គ្លេស ក្នុងជំនួបដែលយកឈ្នះលើក្រុម Latvia 20-0 ក្នុងការប្រកួតជម្រុះ FIFA Women’s World Cup បំបែកកំណត់ត្រាជ័យជម្នះដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ។


ខ្សែប្រយុទ្ធរបស់នារីរបស់ក្រុម Manchester City បានរកគ្រាប់បាល់បាន៤៨គ្រាប់ លើសពីកំណត់ត្រាមុនរបស់ Kelly Smith ដែលរកបានតែ៤៦ គ្រាប់ ប៉ុណ្ណោះសម្រាប់ជម្រើសជាតិ ។


សូមបញ្ជាក់ថា សម្រាប់ជ័យជំនះដ៏ធំនេះបានជួយក្រុមជម្រើសជាតិនារីអង់គ្លេសឈរកំពូលតារាងក្នុងពូលD នៃវគ្គជម្រុះ FIFA Women’s World Cup មាន១៨ពិន្ទុ ដោយឆ្លងកាត់៦ប្រកួត ឈ្នះទាំង៦ ៕
ប្រភព ៖ Sky Sport

You might also like