Southampton បានចុះហត្ថលេខាលើអតីតអ្នកចាំទីរបស់ Manchester City ម្នាក់លើកិច្ចសន្យារយៈពេលមួយខែ
ក្រុម Southampton បានចុះហត្ថលេខាលើអតីតអ្នកចាំទីរបស់ Manchester City វ័យ ៤០ឆ្នាំ Willy Caballero លើកិច្ចសន្យារយៈពេលមួយខែ រហូតដល់ថ្ងៃទី៥ ខែមករា ដើម្បីដោះស្រាយបញ្ហារបួសរបស់ Alex McCarthy និង Fraser Forster ក្នុងអំឡុងពេលការប្រកួតដ៏មមាញឹកក្នុងរដូវកាលនេះ។
អតីតអ្នកចាំទី Manchester City និង Chelsea កីឡាករ Caballero បានបញ្ចប់ការពិនិត្យសុខភាពកាលពីថ្ងៃអង្គារ មុនពេលចូលរួមជាមួយក្រុមរបស់លោក Ralph Hasenhuttl ។
Harry Lewis អាយុ 23 ឆ្នាំគឺជាជម្រើសតែមួយគត់នៅក្នុងក្រុម ប៉ុន្តែគេមិនទាន់បានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League នោះទេ ដោយទើបតែបង្ហាញខ្លួនបាន៣ ដងប៉ុណ្ណោះសម្រាប់ ការប្រកួតទាំងអស់នៅ FA Cup ក្នុងរដូវកាល ២០១៦/១៧ របស់ Southampton ។ ដែលជាឱកាសសម្រាប់អតីតអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន Caballero ដែលមានបទពិសោធន៍ច្រើនគួរឱ្យកត់សម្គាល់នៅកម្រិតខ្ពស់បំផុត។
សូមជម្រាប់ជូនថា Caballero លេង ៨៦ ដងក្នុង ៧ រដូវកាលសម្រាប់ Manchester City និង Chelsea ជាមួយនឹងការបង្ហាញខ្លួនចំនួន ៣៤ ដងក្នុងក្របខ័ណ្ឌ Premier League ហើយក៏បានលេងបាល់ទាត់ក្របខ័ណ្ឌកំពូលនៅក្នុងប្រទេសកំណើត អាហ្សង់ទីន និងអេស្ប៉ាញផងដែរ ៕
ប្រភព ៖ Daily Mail Sport