Ferran Torres នឹងទៅចូលរួមជា Barcelona នៅរដូវក្តៅខាងមុខនេះ

Detail Top Banner

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Ferran Torres ជិតនឹងចូលរួមជាមួយក្រុម Barcelona នាពេលខាងមុខ។ ដោយ Barca បានយល់ព្រមបង់ប្រាក់ចំនួន ៥៥ លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២១ ឆ្នាំជាមួយនឹងប្រាក់បន្ថែមចំនួន ១០ លានអឺរ៉ូ ។


លោក Guardiola បាននិយាយថា “ប្រសិនបើគេចង់ចាកចេញ ប្រាកដជាគ្មានការខកចិត្តឡើយ។”វាជាការចង់បានរបស់គេ ខ្ញុំសប្បាយចិត្តសម្រាប់គេ។ “ប្រសិនបើអ្នកចង់ចាកចេញព្រោះអ្នកមិនសប្បាយចិត្តនៅទីនេះហើយអ្នកនឹងសប្បាយចិត្តនៅកន្លែងផ្សេង អ្នកត្រូវតែទៅ។ លោក Guardiola បានបន្ថែមថា “នៅពេលដែល Barcelona ឬ Real Madrid ចង់បានកីឡាករ នោះវាពិបាកក្នុងការនិយាយថាទេ” ។ ហើយខ្ញុំយល់ពីមូលហេតុដែលគេចង់ចាកចេញ”។


គួរអោយដឹងផងដែរថា Torres បានបង្ហាញខ្លួន ៤៣ ប្រកួតឱ្យ Man City និងស៊ុតបញ្ចូលទីបាន ១៦គ្រាប់ក្រោយចាកចេញពី Valencia ក្នុងខែសីហា ឆ្នាំ 2020។ Ferran Torres បានចាប់ផ្តើមការប្រកួតបើកឆាកចំនួន ៦ដងនៃរដូវកាលនេះ ប៉ុន្តែត្រូវបានទម្លាក់ទៅលេងជាកីឡាករ បម្រុងសម្រាប់ការស្មើដោយគ្មានគ្រាប់បាល់ជាមួយក្រុម Southampton ក្នុងខែកញ្ញា បន្ទាប់មកបានរងរបួសជើង នៅពេលបំពេញកាតព្វកិច្ចសម្រាប់ជម្រើសជាតិ៕

ប្រភព ៖ BBC Sport

You might also like