Lionel Messi និងកីឡាករ PSG បីនាក់ទៀតធ្វើតេស្តវិជ្ជមាន Covid-19
បើតាមប្រភពពីក្លឹបបានបញ្ជាក់ថាខ្សែប្រយុទ្ធ Lionel Messi និងកីឡាករ Paris Saint-Germain បីនាក់ផ្សេងទៀតបានធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគ Covid-19 ។
ក្នុងនោះមានដូចជា Juan Bernat, Sergio Rico និង Nathan Bitumazala កំពុងស្ថិតក្នុងការដាច់ដោយឡែក។
Messi បានបង្ហាញខ្លួនក្នុងការប្រកួត Ligue 1 បាន 6 លើកចុងក្រោយរបស់ PSG ព្រមទាំងការចាញ់ Manchester City និងឈ្នះលើ Club Brugge ក្នុងពូល A នៅ Champions League។
កីឡាករវ័យ 34 ឆ្នាំរូបនេះ រួមជាមួយនឹង Bernat, Rico និង Bitumazala នឹងខកខានការប្រកួត French Cup ជាមួយ Vannes នៅថ្ងៃចន្ទ ប៉ុន្តែរង់ចាំការធ្វើតេស្តអវិជ្ជមាន អាចនឹងមានវត្តមានសម្រាប់ការប្រកួតជាមួយ Lyon នៅថ្ងៃអាទិត្យក្រោយ។
សូមបញ្ជាក់ថា Lionel Messi , Juan Bernat, Sergio Rico និង Nathan Bitumazala ដែលតេស្តឃើញវិជ្ជមាន Covid-19 កំពុងស្ថិតក្នុងការដាច់ដោយឡែក៕
ប្រភព ៖ Sky Sport