R.Madrid ទម្លាក់លុយត្រៀមយកខ្សែប្រយុទ្ធជួរមុខម្នាក់ចេញ ពី PSG ត្រឹម ខែ មករា
ក្លឹប យក្ស អេស្ប៉ាញ Real Madrid កំពុង ចាប់ អារម្មណ៍ ចង់ បាន Kylian Mbappe ពី ក្លឹប PSG ត្រឹម ទីផ្សារ ដោះដូរ រដូវ រងា ខែ មករា នេះ ហើយ។
កីឡាករវ័យ ២៣ឆ្នាំ នៅសល់ កុងត្រា រយៈ ពេល ៦ខែ នៅ Parc des Prince ការបន្ត កុងត្រា ថ្មីជាមួយ PSG ហាក់ដូចមានការប្រឈម ខ្ពស់ ថា Mbappe នឹងបន្តនោះទេ ។ ដូច្នេះ ក្លឹបអ្នកមានបារាំង អអាចនឹងគិតគូរយកលុយខ្លះប្រសើរជាងបន្ត រក្សា អោយហួស ថ្ងៃ ទី ៣០ មិថុនា ឆ្នាំ ២០២២ ដោយមិនបានមួយសេន ។
បើ តាម សារព័ត៌មាន Marca ចុះ ផ្សាយ ថា ក្លឹប Real Madrid បាន ដាក់ សំណើ ថ្មី មួយ ទៀត ហើយ ទៅ កាន់ ក្លឹប PSG ដោយ ព្រម ប្រគល់ លុយ ៤២ លាន ផោន ជា ថ្នូរ ប្តូរ យក Mbappe មក ក្លឹប អេស្ប៉ាញ នា ពាក់ កណ្តាល រដូវ កាល ។
គួរ រំឭក ដែរ ថា ប្រសិនការ ផ្ទេរ ក្លាយ ជា ការ ពិត Mbappe នឹង ត្រូវ លេង ឲ្យ Real Madrid ទល់ អតីត ក្លឹប ចាស់ របស់ គេ គឺ PSG នៅ ការ ប្រកួត វគ្គ ១៦ ក្រុម ចុង ក្រោយ Champions League ៕