Real Madrid ‘នឹងប្រើប្រាសទឹកប្រាក់ 41.75លានផោន សម្រាប់ការផ្ទេរ Mbappe’ ចេញពី PSG ក្រោយ កិច្ចសន្យាបានផុតកំណត់

Detail Top Banner

ភ្នាក់ងារបាល់ទាត់អ៊ីតាលី Giovanni Branchini អះអាងថា Real សង្ឃឹមថាការដេញថ្លៃ 41.75 លានផោននឹងធានាបាន Mbappe – ត្រឹមតែប្រាំមួយខែបន្ទាប់ពីការផ្តល់ជូន 150 លានផោនត្រូវបានបដិសេធ ។ Mbappe វ័យ 23 ឆ្នាំដែលបានផ្លាស់ទៅក្លឹបយក្សបារាំង ពី Monaco ក្នុងឆ្នាំ 2018 បានក្លាយជាគោលដៅផ្ទេររដូវក្តៅកំពូលសម្រាប់ក្រុមធំៗមួយចំនួននៅអឺរ៉ុប។


កិច្ចសន្យារបស់គេនឹងផុតកំណត់នៅខែមិថុនា ខណៈឥឡូវនេះគេមានសេរីភាពក្នុងការចរចាជាមួយក្លឹបដែលមិនមែនជារបស់បារាំងដើម្បីផ្លាស់ទីលើការផ្ទេរដោយឥតគិតថ្លៃ។
វាត្រូវបានគេគិតថា Liverpool ស្ថិតក្នុងចំណោមក្រុមយក្សដែលប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ រូបនេះនៅរដូវក្តៅផងដែរ។


ប៉ុន្តែក្លឹបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេអះអាងថាចង់ទិញយកខ្សែប្រយុទ្ធរូបនេះមុនរដូវក្តៅ ដើម្បីបញ្ចៀសសង្រ្គាមដេញថ្លៃ។
Branchini បានប្រាប់ Gazzetta Dello Sport ថា “វាអាស្រ័យលើ PSG ឥឡូវនេះ ខណៈដែល Real Madrid បានត្រលប់ទៅរក Mbappe ដោយផ្តល់ 50 លានអឺរ៉ូ (41.75 លានផោន) កាលពីប៉ុន្មានថ្ងៃមុន៕

You might also like