Man United ចង់បាន Mauricio Pochettino មកធ្វើជាគ្រូបង្វឹក

Detail Top Banner

ក្លឹប Manchester United ចង់បានលោក Mauricio Pochettino មកដឹកនាំនៅចុងបញ្ចប់នៃរដូវកាលនេះ។
គ្រូបង្វឹក Ajax លោក Erik ten Hag គឺជាគូប្រជែងដ៏សំខាន់របស់ Pochettino ខណៈដែល អ្នកដឹកនាំបណ្តោះអាសន្នលោក Ralf Rangnick លាលែងពីតំណែង ផ្លាស់ទៅធ្វើជាទីប្រឹក្សាក្លឹបនៅក្នុងខែឧសភា។

ទោះជាយ៉ាងណាក៏ដោយ មតិភាគច្រើននៅក្នុងក្រុមបិសាចក្រហមពេញចិត្តលោក Pochettino ដែលធ្វើអោយគ្រូបង្វឹករូបនេះបានបង្ហាញពីឆន្ទៈក្នុងការចាកចេញពី Paris Saint-Germain ហើយត្រលប់ទៅដឹកនាំ នៅ Old Trafford វិញ។


United បានបង្ហាញបំណងចង់បាន Pochettino តាំងពីការបណ្តេញលោក Ole Gunnar Solskjaer ក្នុងខែវិច្ឆិកា ប៉ុន្តែត្រូវបាន ម្ចាស់ក្លឹប PSG កាតាមិនយល់ព្រម ម្យ៉ាងទៀតដោយសារកិច្ចសន្យា នៅពាក់កណ្តាលរដូវកាល។
សូមរំលឹកថា លោក Mauricio Pochettino បានដឹកនាំក្រុម Tottenham ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ 2019 បន្ទាប់ពីយកឈ្នះក្រុម Ajax ដែលដឹកនាំដោយលោក Ten Hag ក្នុងវគ្គ 4 ក្រុមចុងក្រោយ៕
ប្រភព ៖ Daily Mail Sport

You might also like